ប៉ាឡេស្ទីន៖ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ គេនៅតែឃើញមានសកម្មភាពទម្លាក់កញ្ចប់ជំនួយមនុស្សធម៌ចេញពីក្នុងយន្តហោះចូលទៅកាន់តំបន់ហ្គាហ្សា ស្របពេលទាហានអ៊ីស្រាអែលបន្តប្រតិបត្តិការវាយឆ្មក់នៅឯមន្ទីរពេទ្យដែលអះអាងថាស្ថិតនៅក្រោមការកាន់កាប់ដោយក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធផ្សេងទៀត ។







