លោក ជាវ តាយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអតីតអភិបាលខេត្តពោធិ៍សាត់ បានទទួលមរណភាពហើយ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១រសៀល ក្នុងជន្មាយុ៥៧ឆ្នាំ ដោយរោគាពាធ។
សពលោក ជាវ តាយ ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នៅគេហដ្ឋានសព ផ្ទះលេខ៣ ផ្លូវលេខ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤តទៅ។