លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យលើទីតាំងបាក់ស្រុតផ្លូវ ចេញពីគល់ស្ពានអាកាសស្ទឹងមានជ័យ ស្របតាមប្រឡាយស្ទឹងមានជ័យ

នៅរសៀលថ្ងៃចន្ទ ៦ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យលើទីតាំងបាក់ស្រុតផ្លូវ ចេញពីគល់ស្ពានអាកាសស្ទឹងមានជ័យ ស្របតាមប្រឡាយស្ទឹងមានជ័យ ស្ថិតក្នុងភូមិភ្នាត និងភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

តាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានឱ្យមន្ទីរសាធារណការ បានចុះត្រួតពិនិត្យមើលទំហំខូចខាត និងដើម្បីធ្វើការជួសជុលឡើងវិញជាបន្ទាន់

ក្នុងនាមរដ្ឋបាលខណ្ឌមានជ័យ សូមបងប្អូនប្រជាពលរដ្ឋក្នុង និងក្រៅមូលដ្ឋានខណ្ឌមានជ័យទាំងអស់មេត្តាអាធ្យាស្រ័យ និងអនុគ្រោះក្នុងការធ្វើដំណើរតម្រូវឱ្យវៀងជាបណ្តោះអាសន្ន នៅតាមបណ្តោយផ្លូវដែលបានបាក់ស្រុត ដូចបានជម្រាបជូនខាងលើ។

   

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *