«វគ្គសិក្សាថ្មីសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា»
រាជបណ្ឌិត្យសភាកម្ពុជាមានកិត្តិយសសូមជម្រាប សាធារណជនទាំងអស់មេត្តាជ្រាបថា វគ្គសិក្សាថ្មីសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជា នឹង៖
-ចាប់ផ្តើមទទួលពាក្យចុះឈ្មោះចូលរៀន ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥
-បវេសនកាលថ្មី នឹងចាប់ផ្តើមនៅ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥
អាស្រ័យដូចបានជម្រាបជូនខាងលើ ប្រសិនជាសាធារណជនមានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀន សូមអញ្ជើញទាក់ទងមកតាម៖
-គេហទំព័រហ្វេសប៊ក៖ រាជបណ្ឌិត្យសភាកម្ពុជា-Royal Academy of Cambodia ឬមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា
-វេបសាយ៖ www.rac.gov.kh
-អាសយដ្ឋាន៖ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ
-ទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677ឮ