ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តត្បូងឃ្មុំ ចំនួន ២២នាក់ ស្រី ១២នាក់ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំចំនួន ២០០នាក់ ដែលចូលរួម​ និងស្ម័គ្រចិត្តចូលរួមបរិច្ឆាគឈាម ដើម្បីអបអរថ្ងៃនៃសេចក្តីស្រឡាញ់

នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ គឺជាថ្ងៃនៃសេចក្តីស្រឡាញ់ នៅខេត្តត្បូងឃ្មុំ
លោកស្រីវេជ្ជបណ្ឌិត អ៊ូ អង្គារ៉ា តំណាង ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តត្បូងឃ្មុំ និងជាប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ  បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តត្បូងឃ្មុំ ចំនួន ២២នាក់ ស្រី ១២នាក់  សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំចំនួន ២០០នាក់ ដែលចូលរួម​ និងស្ម័គ្រចិត្តចូលរួមបរិច្ឆាគឈាម ដើម្បីអបអរថ្ងៃនៃសេចក្តីស្រឡាញ់។

ឈាមដែលបូមបានចំនួន៥០នាក់ (ស្រី០៩ នាក់)ក្នុងនោះ៖
-A Rh+       ០៨ សាក់
-B Rh+       ២៣ សាក់
-AB Rh+     ០៣ សាក់
-O Rh+       ១៦ សាក់។

   

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *