រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣, ក្រោមការដឹកនាំរបស់លោក សាំង សុីណា ចៅសង្កាត់ស្ទឹងមានជ័យទី៣ សូមគោរពជូនដំណឹងដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋសូមរក្សាការប្រុងប្រយ័ត្នអោយបានខ្ពស់អំពីការឆាបឆេះបង្ករទៅជាអគ្គីភ័យ

រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣, ក្រោមការដឹកនាំរបស់លោក សាំង សុីណា ចៅសង្កាត់ស្ទឹងមានជ័យទី៣ សូមគោរពជូនដំណឹងដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ សូមរក្សាការប្រុងប្រយ័ត្នអោយបានខ្ពស់អំពីការឆាបឆេះបង្ករទៅជាអគ្គីភ័យកើតឡើងនៅក្នុងផ្ទះ ឬដីព្រៃទុកចោល ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី៣។

មូលហេតុនៃការឆាបឆេះបង្ករទៅជាអគ្គីភ័យនេះ កើតឡើងដោយសារផ្ទុះសេខ្សែភ្លើង រានកុងម៉ា រានជំនាងផ្ទះ កន្ទុយបារី។ល។គឺជាការធ្វេសប្រហែសរបស់បងប្អូនប្រជាពលរដ្ឋ ដូច្នេះរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ សូមស្នើអោយបងប្អូនទាំងអស់មានការប្រុងប្រយ័ត្ន និងចេះទុកដាក់របស់របរក្នុងផ្ទះអោយបានត្រឹមត្រូវដើម្បីទប់ស្កាត់កុំឱ្យមានអគ្គីភ័យនេះកើតឡើងនៅក្នុងមូលដ្ឋានយើង។

ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥

   

  

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *