កម្ពុជាមានកត្តាចំនួន៧ ដែលអំណោយផល និងទាក់ទាញ វិនិយោគិន បរទេស
ចេញផ្សាយ ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២៥
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ បានលើក ឡើងក្នុង សប្ដាហ៍នេះថា ប្រទេស កម្ពុជា ជាកន្លែងវិនិយោគដ៏ពេញនិយមសម្រាប់វិនិយោគិន បរទេស។
ក្នុងកម្មវិធីមួយនាសណ្ឋាគារ ឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញក្នុង សប្ដាហ៍ នេះ ឯកឧត្តម សាយ សំអាល់ ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូស រំលេចជូនភ្ញៀវជាតិ និងអន្តរជាតិដែលចូលរួម ដោយ បន្តថា មានកត្តា ចំនួន ៧ ដែល អំណោយ ផល និងទាក់ទាញចំណាប់អារម្មណ៍អ្នក វិនិយោគឱ្យមក វិនិយោគ នៅកម្ពុជា ។
កត្តាទាំង៧ដែលឯកឧត្តមឧបនាយករដ្ឋមន្រ្តីលើកឡើង ក្នុងនោះមាន ៖ ១. សន្តិភាព ស្ថេរភាពនយោបាយ, ២. ច្បាប់នៃ ការ វិនិយោគ និងបរិយាកាសនៃការវិនិយោគមានអំណោយផល ,៣. រាជរដ្ឋាភិបាល ជំរុញការវិនិយោគ ,៤. ការផ្សារភ្ជាប់ នៃហេដ្ឋារចនាសម្ព័ន្ធ មានដូចជា ទឹក ភ្លើង ព្រលានយន្តហោះ ផ្លូវដឹកជញ្ជូនកាន់តែមានភាព ប្រសើរ ឡើង ,៥. ប្រព័ន្ធហិរញ្ញ វត្ថុ មានស្ថិរភាពទាំងប្រាក់រៀល និងដំណើរការ របស់ប្រព័ន្ធធនាគារ និងប្រព័ន្ធទាំងមូល, ៦. ការបង់ពន្ធមានភាពអនុ គ្រោះ និងធូរស្រាលជាង បើធៀបនឹងប្រទេសដទៃទៀត និងទី៧ជា ចំណុច ចុងក្រោយគឺ អ្នកវិនិយោគដែលមិនមានសញ្ជាតិកម្ពុជា អាចធ្វើការ ជួលរយៈពេលវែង។
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថា ចំណុចទាំង អស់នេះហើយដែលធ្វើឱ្យកម្ពុជា ជាកន្លែងដ៏ល្អសម្រាប់ អ្នក វិនិយោគ អាមេរិក។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបរទេសទាំង ជិត ១០ ០ ក្រុមហ៊ុនបានមក បំពេញទស្សនកិច្ច និ ងសិក្សា ស្វែង យល់ពី សក្ដា នុពល វិនិយោគ នៅកម្ពុជា រួមមាន ក្រុម ហ៊ុនចិន ជប៉ុន ថៃ និ ងវៀតណាម ជាដើម ហើយក៏បានចូលជួបជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧប នាយករ ដ្ឋ មន្ត្រី និងជាអនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ដើម្បីពិភាក្សា ការងារ បន្ថែម ។
តាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ ថុល បាន ឱ្យដឹងថា ក្នុង កំ ណ ត់ ត្រាគ ម្រោ ង វិ និយោគដែលបានអនុម័ត នៃប្រវត្តិ ប្រតិបត្តិការការងារ របស់ ក.អ.ក. កន្លងមក រួមមាន៖ គម្រោ ង វិនិ យោ គដែលបានអនុម័ត ក្នុងឆ្នាំ២០២៤ សរុបចំនួន ៤១៤ គម្រោង(តួលេខខ្ពស់បំផុត ក្នុងកំណត់ត្រា៣០ឆ្នាំ) និ ង គ ម្រោ ងវិនិយោគដែលបានអនុម័ត ក្នុងរយៈពេល ២ខែ ដើមឆ្នាំ ២០២៥ សរុបចំនួនជាង ១១០គម្រោ ង ។ តួលេខទាំងនេះ ជាសក្ខីភាពជាក់ស្តែងបង្ហាញពីប្រសិទ្ធភាពនៃច្បាប់ ស្តីពីការ វិនិយោគ ក៏ដូច ជា គោ ល ន យោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំគាំទ្រកិច្ចការវិនិយោគនៅកម្ពុជា ដែ លបាន ប ង្ហា ញពីកា រ យ ក ចិត្តដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ដោយបានចា ត់ ទុ ក វិស័ យ នេះ ជា ម៉ាស៊ីន ដ៏ សំ ខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ៕















