នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥
ឯកឧត្តម លេង ផាលី សមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំក្រុមការងារ ដោយមានការចូលរួមពី លោកជំទាវ ហង់ លីណា អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី លោកជំទាវ វង់ មយូរា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំអណ្តូងពោធិ៍ លោកវេជ្ជបណ្ឌតិ គុជ ស៊ីថា អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានីខេត្តស្វាយរៀង និងជាប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោក ស៊ូ ម៉ល អភិបាលស្រុករមាសហែក ព្រមទាំងអជ្ញាធរដែលពាក់ព័ន្ធ និងក្រុមការងារ សរុបចំនួន ៦៤នាក់ ស្រី ២៤នាក់ ដើម្បីចូលរួមកិច្ចប្រជុំពិភាក្សា បែងចែកតួនាទី ភារកិច្ច និងចុះពិនិត្យមើលទីតាំង សម្រាប់ពិនិត្យព្យាបាលជំងឺ ចែកឱសថ ជូនប្រជាពលរដ្ឋផ្តល់សេវាដោយឥតគិតថ្លៃ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅ អនុវិទ្យាល័យអណ្តូងពោធិ៍ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង ខាងមុខនេះ។