រដ្ឋបាលខេត្តកែប ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មងស្រីគ្រប់រូប»
កែប៖ រដ្ឋបាលខេត្តកែប រៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី១១៤ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” ប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពឯកឧត្ដម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត និង លោកជំទាវ ស ម៉ាលីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៏ខេត្តកែប ព្រមទាំងមានការចូលរួម ពីសមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, កងកម្លាំងទាំងបី, មន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីរាជការជាស្រ្តី យុវជន យុវនារី ចូលរួមជាច្រើនផងដែរ។ បានប្រារព្ធធ្វើឡើងនៅសាលប្រជុំ ធំសេះសរ សាលាខេត្តកែប នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ។
ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត មានមតិសំណេះសំណាល និងលើកឡើងថា ដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយ ថាមពល និងចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ក្នងការអនុវត្តគោលនយោបាយលើ ការលើកកម្ពស់សមភាពយេនឌ័រ និងការលើកកម្ពស់អង្គអាច ដល់ស្រី្ត និងក្មេងស្រី និងពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសិលធម៌ សមធម៌ និងបរិយាបន្ន ក្នុងនោះ ស្រ្ដីគឺជាស្មូល តាមរយៈការបង្កើតការវិនិយោគ និងផ្ដល់កាលានុវត្តភាពបន្ថែមទៀតសម្រាប់ការចូលរួមរបស់ស្ដ្រីឱ្យកាន់តែច្រើននិងទូលំទូលាយក្នុងការកំណត់ជោគវាសនារបស់ប្រទេសជាតិ។
ឯកឧត្ដមបណ្ឌិត អភិបាលខេត្ត បានបន្តទៀតថាគិតមកដល់ពេលនេះ ជ័យជម្នះនៃការតស៊ូរបស់ស្ត្រីក្នុងការរំដោះខ្លួនចេញពីការរើសអើងនៅក្នុងសង្គមមានរយៈពេល ១១៤ឆ្នាំមកហើយ ដែលស្ទើរគ្រប់ប្រទេសនៅលើសកលលោកបានប្រារព្ធខួបអបអរសាទររំឭកឡើងវិញនូវជ័យជម្នះនេះ ការរំឭកអំពីការតស៊ូ និងជ័យជម្នះនេះ បានក្លាយទៅជា ” ទិវាអន្ដរជាតិនារី” នៅលើសកលលោក ដែលត្រូវបានកំណត់យកថ្ងៃ ៨មីនា ជាថ្ងៃរំឭកនៃការតស៊ូនេះ ហើយប្រទេសកម្ពុជាយើងទម្លាប់ហៅថា “ទិវាសិទ្ធិនារី”។
លោកស្រី អ៊ូ សុគន្ធី ប្រធានមន្ទីរកិច្ចការនារី មានរបាយការណ៍ថា ការប្រារព្ធពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្ដរជាតិនាទី ៨មីនា ឆ្នាំ២០២៥ នេះក្រសួងកិច្ចការនារីបានលើកយក ប្រធានបទ (សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្ដី និងក្មេងស្រីគ្រប់រូប ) ក្នុងគោលបំណង ដើម្បីគូសបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាននិងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាចចំពោះស្ដ្រី និងក្នេងស្រីគ្រប់រូបនៅកម្ពុជា រូមទាំងការពិនិត្យឡើងវិញ លើវឌ្ឍនភាពដែលសម្រេចបាន ព្រមទាំងបញ្ហាប្រឈម ដែលនៅសេះសល់លើការអនុវត្តសេចក្ដីថ្លែងការណ៍ទីក្រុងប៉េកាំង របស់អង្គការសហប្រជាជាតិ។ ប្រធានបទនេះដែលផ្ដោតសំខាន់លើការលើកកម្ពស់ផលជះជាវិជ្ជមាន និងទាញយកអត្ថប្រយោជន៍ពីភាគលាភ យេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍ និងវឌ្ឍនភាពសង្គម ជំរុញកំណើនការអភិវឌ្ឍន សេដ្ឋកិច្ច និងការលើកកម្ពស់សុខុមាភាពសង្គម។
ឆ្លៀតក្នុងឪកាសនោះដែរ ឯកឧត្ដមបណ្ឌិត បានធ្វើការផ្ដាំផ្ញើរដល់មន្ទីរអង្គភាពជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមលើកកម្ពស់ សមភាពយេនឌ័រឱ្យបានល្អប្រសើរថែមទៀត ជាពិសេសការបង្កើនការចូលរួមរបស់ស្ដ្រីក្នុងតួនាទី ធ្វើសេចក្ដីសម្រេច ពីព្រោះការបង្កើនចំនួនស្ដ្រីក្នុងមុខតំណែងគ្រប់គ្រង គឺបង្កើននូវគុណភាពក្នុងការដឹកនាំ និងគ្រប់គ្រងស្ថាប័ន ដែលមានលក្ខណៈចម្រុះ ដែលនាំឱ្យល្អប្រសើរទាំងគុណភាពនៃការសម្រេចចិត្ត គុណផលការងារ និងគំនិតច្នៃប្រឌិតថ្មីៗ ក្នុងការបំពេញការងារ ស្ដ្រីអាចមានគំនិតទស្សនៈ និង បែបបទផ្សេងៗ ក្នុងការបំពេញការងារ៕