តំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២១ ៩៦៦.៥១ ហិកតា ត្រូវបានចុះបញ្ជីជាដីរដ្ឋ…

តំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២១ ៩៦៦.៥១ ហិកតា ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ នេះបើយោងតាមប្រភពព័ត៌មានពីបណ្តាញសង្គមតេលេក្រាមផ្លូវការក្រសួងរៀបចំដែនដី នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ។
គួរបញ្ជាក់ផងដែរថា តំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ជាធរមាន។

 

      

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *