ពិតជាល្អណាស់! ចំពោះការអនុវត្តច្បាប់ចរាចរណ៏ផ្លូវគោកនៅពេលបាញ់ល្បឿននៅលើផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រ ខេត្តកំពត កំលាំងចរាចរណ៏នៃស្នងការនគរបាលខេត្តកំពតគឺអនុវត្តបែបនេះ បន្ទាប់ពីបងប្អូនបានឃើញស្លាកសញ្ញាកំណត់ល្បឿននេះចម្ងាយប្រហែល ៤០០ ម៉ែត្រនិងដល់កន្លែងបាញ់ល្បឿន ។ ការចូលរួមគោរពច្បាប់ចរាចរណ៏គឺដើម្បីខ្លួនយើង គ្រួសារយើងនិងសង្គមជាតិយើងដើម្បីអោយប្រទេសយើងកាន់តែមានសណ្តាប់ធ្នាប់ល្អប្រសើរឡើង និងដើម្បីកាត់បន្ថយនូវការបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៏ផ្សេងៗ ។
នេះបើយោងតាមផេសបុកផ្លូវការរបស់ លោកស្នងការនគរបាលខេត្តកំពត។
Credit : Facebook