ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អញ្ជើញចូលរួមវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី”កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០”!
ភ្នំពេញ ៖ ព្រឹកនេះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ចូលរួមវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី”កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ សុខាភ្នំពេញ។
វេទិកានេះមានគោលបំណង រួមគ្នាវាយតម្លៃលើវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហជ្ឈការ ដើម្បីមានមូលដ្ឋានច្បាស់លាស់បន្ថែមទៀតសម្រាប់បន្តពង្រឹងការរៀបចំ និងការអនុវត្តកំណែទម្រង់ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយអាទិភាពចំនួន៦ និងវិធានការគន្លឹះ ចំនួន៥របស់រាជរដ្ឋាភិបាល សំដៅសម្រេចចក្ខុវិស័យកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសឱ្យក្លាយទៅជាប្រទេស មានចំណូលខ្ពស់នៅឆ្នាំ២០៥០៕
នាព្រឹកថ្ងៃទី ១៨ ខែ មីនា ឆ្នាំ២០២៥