អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី៣ នៅសាលានគរបាលជាតិភូមិភាគ២…​

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី៣ នៅសាលានគរបាលជាតិភូមិភាគ២​

នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អមដោយថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី៣ នៅសាលានគរបាលជាតិភូមិភាគ២​ សិស្សនគរបាលជ័យលាភី​ មកពីអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសាលានគរបាលជាតិភូមិភាគ២​ កកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងការអនុវត្តកម្មវិធីនយោបាយ​ យុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងទស្សនវិស័យជឿនលឿនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ ក្រសួងមហាផ្ទៃបានដាក់ចេញនូវកម្មវិធីកំណែទម្រង់ច្បាស់លាស់ទាក់ទងទៅនឹងវិស័យសន្តិសុខ ដោយផ្តោតលើគោលដៅនៃការបណ្តុះបណ្តាល​ ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ​ ក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន​ ក៏បានសង្កត់ធ្ងន់ថា​ ក្នុងការអនុវត្តកម្មវិធីនយោបាយនេះដែរ​ ក៏មានការផ្តោតលើ​គៅលដៅនៃការពង្រឹងសមត្ថភាព និងបន្តជំរុញវឌ្ឍនភាពបណ្ឌិត្យសភា នគរបាលកម្ពុជា​ និងសាលានគរបាលជាតិភូមិភាគនានា ពោលគឺ​ការបំពាក់សម្ភារៈ ឧបករណ៍ទំនើបៗ​ និងមធ្យោបាយ គ្រប់គ្រាន់សម្រាប់គាំទ្រដល់កិច្ចប្រតិបត្តិការ និងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់មន្ត្រីនគរបាលជាតិ​ផងដែរ​ ៕

  

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *