ខេត្តកែប៖ ឯកឧត្តម Masato Kanda ប្រធាន ADB បានអញ្ជើញមកទស្សនកិច្ចនៅវិទ្យាល័យហ៊ុនសែនចំការដូង អមដំណើរដោយ ឯកឧត្តម បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ អ៊ុល ភីរុណ អភិបាលស្តីទី និងលោក ហួ មិថុនា អភិបាលរងខេត្ត។
ដោយទស្សនកិច្ចមាន៖ សិស្សធ្វើបទបង្ហាញអំពីស្ថិតិសិស្ស គ្រូ និងថ្នាក់ ព្រមទាំងធ្វើការទស្សនកិច្ចបន្ទប់គីមី បណ្ណាល័យ បន្ទប់កុំព្យូទ័រ បន្ទប់សិល្បៈ ចង្ក្រានទិព្វ បន្ទប់រូបវិទ្យា ហើយនិងទស្សនកិច្ចផ្ទះបៃតង(រោងកសិកម្ម)
សម្ភារៈដែលបានជូនសាលារួមមាន៖ កុំព្យូទ័រ ៩៣គ្រឿង និងថ្នាក់វៃឆ្លាត់ ៤បន្ទប់។