សារជូនពរ ឯកឧត្តម សោម ពិសិដ្ឋ សូមអបអរសាទរ និងជូនពរចំពោះ ឯកឧត្តម ជា សុផារ៉ា ក្នុងឱកាសខួបចម្រើនជន្មាយុ

ឯកឧត្តម សោម ពិសិដ្ឋ បានផ្ញើសារលិខិតជូនពរ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសខួបចម្រើនជន្មាយុ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។
ក្នុងឱកាសជ័យមង្គល នៃពិធីខួបកំណើតរបស់ឯកឧត្តម យើងទាំងអស់គ្នា សូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូនឯកឧត្តម សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង មានអាយុយឺនយូរ។
ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម បានជំរុញឱ្យមានការរៀបចំកែលម្អទីក្រុង និងតំបន់ជនបទ ដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងរក្សាបាននូវគុណភាពបរិស្ថាន។ ឯកឧត្តម បានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍតំបន់ទីប្រជុំជនឱ្យក្លាយជាទីក្រុងដែលមានសក្តានុពល ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈប្រកបដោយប្រសិទ្ធភាពនិងចីរភាព ស្របតាមចក្ខុវិស័យរបស់ រាជរដ្ឋាភិបាល សំដៅបម្រើដល់ឧត្តមប្រយោជន៍ជាតិនិងមាតុភូមិ។

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *