ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយវិស័យឯកជនក្នុងខេត្តកំពង់ស្ពឺ
នាល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានទទួលជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយវិស័យឯកជនក្នុងខេត្តកំពង់ស្ពឺ។ កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ រួមជាមួយសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកទាំង៩ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងម្ចាស់រោងចក្រ សហគ្រាស និងម្ចាស់អាជីវកម្មទាំងអស់ក្នុងក្របខណ្ឌខេត្ត ព្រមទាំងភ្ញៀវកិត្តិយស។