សេដ្ឋកិច្ចវៀតណាមនឹងកើនឡើង ៦,៨% នៅឆ្នាំ២០២៥
វៀតណាម៖ សេដ្ឋកិច្ចវៀតណាមនឹងកើនឡើង ៦,៨% នៅឆ្នាំ២០២៥ ដែលត្រូវបានកែសម្រួលវិញពីការព្យាករលើកមុនពី ៦,៦% (ធនាគារពិភពលោក)។
ការកែសម្រួលនេះត្រូវបានជំរុញដោយការស្ទុះងើបឡើងវិញនៃការនាំចេញ ផលិតផលបច្ចេកវិទ្យា បើទោះជាសន្ទុះនេះត្រូវបានរំពឹងថានឹងមានកម្រិតមធ្យមក៏ដោយ។
រដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅកំណើនសេដ្ឋកិច្ចយ៉ាងហោចណាស់ ៨% នៅឆ្នាំ២០២៥។
ប្រភព៖ The Star