អភិបាលខេត្តកែប បានណែនាំដល់លោកអភិបាលក្រុងកែប និងក្រុមការងារចុះមូលដ្ឋានដេីម្បីចាត់ចែងរៀបចំទាំងស្រុងពិធីបុណ្យសពក្មួយប្រុសចំពោះករណីគ្រោះថ្នាក់ ចរាចរណ៍ដែលបណ្ដាលឲ្យបាត់បង់ជីវិតសិស្សម្នាក់ ស្ថិតនៅភូមិកែវក្រសាំង សង្កាត់ កែប ក្រុងកែប ខេត្តកែប

ករណីគ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​សិស្ស​ម្នាក់​ស្ថិតនៅ​ភូមិកែវក្រសាំង​ សង្កាត់​កែប​ ក្រុងកែប​ ខេត្តកែប​​

=======================

ខេត្តកែប៖ ដោយ​ទទួលបាន​ព័ត៌មាន​គ្រោះថ្នាក់​ចរាចរណ៍​ កាលពីរសៀលថ្ងៃទី២០​ ខែមីនា​ ឆ្នាំ​២០២៥​​ ដែល​បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​សិស្ស​ម្នាក់​ជាយុវជនស្លូតបូត​កំព្រា​ឪពុក​ម្ដាយ​ និងរស់នៅ​ជាមួយ​ជីដូន​ចាស់​ជរា​គ្មាន​ទីពឹង​ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បាន​ណែនាំ​ដល់​លោកអភិបាលក្រុង​កែប​ និង​ក្រុម​ការងារ​ចុះមូលដ្ឋាន​ ដេីម្បី​ចាត់ចែង​រៀបចំ​ទាំងស្រុង​ពិធី​បុណ្យ​សព​ក្មួយប្រុស​ យាម​ ណាក់​ ដែល​ស្ថិតនៅ​ភូមិកែវក្រសាំង​ សង្កាត់​កែប​ ក្រុងកែប​ ខេត្តកែប​​ ។

ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែបបានណែនាំឲ្យ​អ្នក​បង្កហេតុ​ត្រូវមាន​ការទទួលខុសត្រូវ​ជាមួយ​ក្រុមគ្រួសារសព ។

សូមបងប្អូនទាំងអស់​បេីកបរដោយមាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ពិសេស​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ដេីម្បី​សុវត្ថិភាព​​ខ្លួន​យេីងក្រុមគ្រួសារ​ និង​អ្នកដទៃ​ ៕

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *