លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះត្រួតពិនិត្យ និងអនុវត្តវិធានរដ្ឋបាល ទៅលេីទីតាំងបង្កប់ល្បែងភ្នាល់អនឡាញ ក្នុងមូលដ្ឋានខណ្ឌមានជ័យ
=================
នារសៀលថ្ងៃអង្គារ ១១ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ អនុវត្តតាមអនុសាសន៍ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យចុះត្រួតពិនិត្យ និងអនុវត្តវិធានការរដ្ឋបាល ទៅលេីទីតាំងដែលមានការបង្កប់នូវល្បែងភ្នាល់អនឡាញ គ្មានច្បាប់អនុញ្ញាត ២កន្លែងស្ថិតនៅជាប់ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
Credit : Facebook