នៅរាត្រីថ្ងៃសៅរ៍ទី២២ខែមីនា នេះផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ មានរៀបចំទិវាបុណ្យអាហារ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-គង្គា Mekong Ganga Cooperation Food Festival 2025) ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋឥណ្ឌានាខាងមុខវត្តឧណ្ណាលោម

នៅរាត្រីថ្ងៃសៅរ៍ទី២២ខែមីនា នេះផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ មានរៀបចំទិវាបុណ្យអាហារ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-គង្គា Mekong Ganga Cooperation Food Festival 2025) ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋឥណ្ឌានាខាងមុខវត្តឧណ្ណាលោម។
បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានរៀបចំឱ្យមានក្រុមកំប្លែងដារីន ដារ៉ូផងដែរដែលក្រុមនេះជាក្រុមដែលល្បីល្បាញ។នារាត្រីនេះដែរមានបងប្អូនប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរបានចូលមកកម្សាន្តយ៉ាច្រើនកុះករ។
ទិវាបុណ្យអាហារមានស្តង់លក់អាហាររបស់ប្រទេសជាប់ទន្លេមេគង្គ ចំនួន៥ប្រទេស ដែលមានដូចជាប្រទេសកម្ពុជា ឥណ្ឌា ថៃ មីយ៉ាន់ម៉ា ឡាវ វៀតណាម ចំនួន ១៨ ស្តង់។
លោកស្រីដោ សម្ផស្ស នាយិការងរដ្ឋបាលនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ  បានឱ្យដឹងថា ព្រឹត្តិការណ៍នេះមានគោលបំណងដើម្បីអបអរសាទរទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌ដែលចាក់ឫសយ៉ាង ជ្រៅរវាងប្រទេសឥណ្ឌា និងប្រទេសក្នុងតំបន់មេគង្គ ដោយរំលេចនូវទំនៀមទម្លាប់ធ្វើម្ហូបរួមគ្នា និងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌។
នារាត្រីថ្ងៃសៅរ៌ថ្ងទី២២ ខែមីនានេះដែរលោកជំទាវជា ស៊ីណា ឃួង ស្រេង បានអញ្ជើញចូលរួមក្នុងទិវាបុណ្យអាហារ
ហើយក៏បាននាំអ្នកម្ដាយនិងកូនៗទស្សនាកម្សាន្តនៅលើផ្លូវថ្មើរជើង (Walk Street) ដោយមានការស្វាគមន៍យ៉ាងរាក់ទាក់ជិតស្និទ្ធនិងសប្បាយរីករាយជាមួយបងប្អូនដែលមកកម្សាន្តនៅទីនោះផងដែរ។
តាមការចង្អុលបង្ហាញរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ហើយបើគិតត្រឹមថ្ងៃទី២២ខែមីនានេះ ផ្លូវថ្មើរជើង (Walk Street) បានដាក់ឱ្យដំណើរការបានរយៈពេលជិត២ខែហើយ។ ចំពោះសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់គឺទទួលបានល្អឥតខ្ចោះ ប្រជាពលរដ្ឋ មិនមានបញ្ហាអ្វីទាំងអស់ រាប់ទាំងអ្នកធ្វើមុខរបរអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត ។
គួរបញ្ជាក់ថា៖ ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៍គឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕

                      

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *