អគ្គីភ័យឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់

អគ្គីភ័យឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់ បោកគក់ប៉ាក់ និងបោះពុម្ព (យីដា មេនូ ហ្វេកឆឺរើខូលអិលធីឌី) Yi Da Manufacturer Co;Ltd

មានកម្មការី ម្នាក់បានស្លាប់ ឈ្មោះ សុខ ឆវី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិឈើទាល២ ឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល និងមានអ្នកដែលជួយពន្លត់ចំនួន ០៤នាក់ទៀត បានមានបញ្ហាថប់ដង្ហើមត្រូវបានរថយន្តសង្រោះដឹកយកទៅមន្ទីពេទ្យជ័យជំនះ។

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខត្តកណ្តាល នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារខេត្ត ស្រុក ចុះត្រួតពិនិត្យទីតាំងអគ្គីភ័យឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់ បោកគក់ប៉ាក់ និងបោះពុម្ព (យីដា មេនូ ហ្វេកឆឺរើខូលអិលធីឌី) Yi Da Manufacturer Co;Ltd ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជាលទ្ធផលដោយមានការខិតខំប្រឹងប្រែង របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ មកដល់ពេលនេះ ក្រុមការងារបានគ្រប់គ្រង ការពន្លត់អគ្គីភ័យ បានរលត់អស់១០០%ហើយ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន១៥ និងរថយន្តសង្រោះមានចំនួន១០គ្រឿង។
សូមបព្ជាក់ថា ក្នុងករណីអគ្គីភ័យនេះ បណ្តាលអោយខូចខាតអាគារមួយកន្លែង សម្ភារៈនៅខាងក្នុងអាគារជាច្រើន។
    
Credit: Facebook
ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *