ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញអមដំណើរសម្តេចភក្តី សាយ ឈុំ និងលោកជំទាវ ចូលរួមប្រារព្ធពិធីប័ង្សុកូល និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងកោះសូទិន  

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញអមដំណើរសម្តេចភក្តី សាយ ឈុំ និងលោកជំទាវ ចូលរួមប្រារព្ធពិធីប័ង្សុកូល និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងកោះសូទិន

នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញអមដំណើរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ អញ្ជើញប្រារព្ធពិធីប័ង្សុកូល ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន មានមាតា បិតា ញាតិការទាំង៧សន្តាន និងញាតិសាច់សារលោហិតជិតឆ្ងាយទាំងអស់ ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខហើយនោះ ទៅតាមទំនៀមទំលាប់ ប្រពៃណីបុរាណខ្មែរយើង និងតាមគន្លងនៃព្រះពុទ្ធសាសនា។

ក្នុងឱកាសនោះដែរ សម្តេចភក្តី និងលោកជំទាវ ព្រមសាច់សាលោហិត និងឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅ ស្ថិតនៅស្រុកកំណើត នាភូមិក្បាលកោះ ឃុំ-ស្រុកកោះសូទិន ខេត្តកំពង់ចាម ក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងកក់ក្ដៅបំផុត។

បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញអមដំណើរសម្ដេចភក្តី សាយ ឈុំ និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីប័ង្សុកូល និងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសំរោង ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

    

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *