ព្រឹកថ្ងៃអាទិត្យ ទី៣០ខែមីនា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សខេត្ត, ក្រុមការងារចុះមូលដ្ឋានឃុំរស្មីសាមគ្គី ឯកឧត្តមវេជ្ជបណ្ឌិត ឌឿន វុទ្ធា ប្រធានក្រុមការងារចុះជួយឃុំរស្មីសាមគ្គី លោក យឿង ភឿន ប្រធានគណៈកម្មាធិការបក្សឃុំ ឯកឧត្តម លោកជំទាវ អស់ លោក លោកស្រី អនុប្រធានឃុំរស្មីសាមគ្គី សរុបចំនួន ១០រូប បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែមីនា និងលើកទិសដៅភារកិច្ចខែមេសា ឆ្នាំ២០២៥ ក្រោមធិបតីភាពដ៍ខ្ពង់ខ្ពស់
ឯកឧត្តម អៀង មូលី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សនិងលើកទិសដៅភារកិច្ចបន្ត។ ដោយការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអនុប្រធានការងារគណបក្សចុះមូលដ្ឋានខេត្ត ឯកឧត្តមប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សរុបប្រមាណ ៤៥០នាក់ នៅសាលប្រជុំធំនៃមន្ទីរគណបក្សខេត្ត។