(ភ្នំពេញ)៖ មជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី (TBF) សហការណ៍ជាមួយ មជ្ឈមណ្ឌលរៀបចំការប្រឡងអូឡាំព្យាដអន្តរជាតិសិង្ហបុរី (SIMCC SG) និងមជ្ឈមណ្ឌលស្តាឌីអ៊ីនឆាយណា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ

(ភ្នំពេញ)៖ មជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី (TBF) សហការណ៍ជាមួយ មជ្ឈមណ្ឌលរៀបចំការប្រឡងអូឡាំព្យាដអន្តរជាតិសិង្ហបុរី (SIMCC SG) និងមជ្ឈមណ្ឌលស្តាឌីអ៊ីនឆាយណា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ បានសហការគ្នារៀបចំព្រឹត្តិការណ៍ ការប្រកួតគណិតវិទ្យាអូឡាំព្យាដសិង្ហបុរីអាស៊ី Singapore and Asian School Math Olympiad (SASMO) នៅទីតាំងសាលា Singapore (Cambodia) International Academy (SCIA) ដោយនៅក្នុងនោះមានបេក្ខជនកម្ពុជាសរុបចំនួនជាង ១៧០០ នាក់មកពីគ្រឹះស្ថានអប់រំសាធារណៈ និងឯកជន ទូទាំងប្រទេសកម្ពុជា បានមកចូលរួមប្រកួតប្រជែង។
សូមគូសបញ្ជាក់ថា បេក្ខជនជ័យលាភីនឹងទទួលបានមេដាយ វិញ្ញាបនបត្រ របាយការណ៍លទ្ធផល និង ពិន្ទុសន្សំអាហារូបករណ៍ ហើយនឹងអាចចូលរួមក្នុងការប្រកួតគណិតវិទ្យាអូឡាំព្យាអន្តរជាតិសិង្ហបុរី (SIMOC) នៅប្រទេសសិង្ហបុរី។ លើសពីនេះ សមិទ្ធិផលដែលទទួលបានពីការប្រកួតគណិតវិទ្យាអូឡាំព្យាដសិង្ហបុរីអាស៊ី (SASMO) ផ្តល់អត្ថប្រយោជន៍ដល់បេក្ខជនដែលមានបំណងចង់ដាក់ពាក្យស្នើសុំអាហារូបករណ៍ MOE ASEAN Scholarship ទៅសិក្សានៅប្រទេសសិង្ហបុរីផងដែរ។
ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *