ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាល​នៃគណៈអភិបាលខេត្តកែប​ រួមជាមួយ​ឯកឧត្តម​ អ៊ុក​ ថា​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ អញ្ជើញ​ជា​អធិបតីក្នុងកិច្ចប្រជុំ​សាមញ្ញ​លេីកទី​១០​ របស់​ក្រុមប្រឹក្សា​ខេត្ត​កែប​ អាណត្តិទី​៤​

ខេត្តកែប៖ ឯកឧត្តម សោម ពិសិដ្ឋ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤
កម្មវិធីរៀបចំនៅសាលប្រជុំក្រុមប្រឹក្សាសាលាខេត្ត ដោយមានការពិនិត្យនិងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ហើយនិងមានសេចក្តីព្រាងរបាយការណ៍ ស្ដីពីសកម្មភាពសំខាន់ៗដែលបានអនុវត្តន៍ដោយគណៈអភិបាលខេត្តក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលើកទី៩ ដល់កិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ព្រមទាំងពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំ ខែមីនា ឆ្នាំ២០២៥ និងលើកទិសដៅការងារខែបន្ទាប់ របស់រដ្ឋបាលខេត្តកែប ហើយនិងលើកពីបញ្ហាផ្សេងៗផងដែរ៕

ដោយប្រព្រឹត្តឡើងនៅថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ ព្រឹក

           

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *