ឯកសារអត្តសញ្ញាណកម្មផ្ទាល់ខ្លួន ដែលចាំបាច់ត្រូវមាន និងពិនិត្យឱ្យបានត្រឹមត្រូវ

ឯកសារអត្តសញ្ញាណកម្មផ្ទាល់ខ្លួន ដែលចាំបាច់ត្រូវមាន និងពិនិត្យឱ្យបានត្រឹមត្រូវ

=========

ឯកសារអត្តសញ្ញាណកម្មគ្រប់ប្រភេទ មានដូចជា:
១- សំបុត្រអត្រានុកូលដ្ឋាន សេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋាន (សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព)
២- សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងច្បាប់ថតចម្លងមានបញ្ជាក់ចម្លងត្រឹមត្រូវតាមច្បាប់ដើម
៣- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន ។ល។

👉បងប្អូនប្រជាពលរដ្ឋគួរស្នើសុំឯកសារទាំងនេះឱ្យមានស្រាប់ សម្រាប់ទុកប្រើប្រាស់ កុំរង់ចាំមន្ត្រីជំនាញកោះហៅ ឬអញ្ជើញឱ្យមកធ្វើ ដើម្បីជៀសវាងពេលចាំបាច់ត្រូវការប្រើ ទើបមកស្នើសុំ។ ម្យ៉ាងទៀតឯកសារទាំងអស់ដែលមាន ត្រូវផ្ទៀងផ្ទាត់គ្នាអំពីទិន្នន័យព័ត៌មាននៅក្នុងនោះឱ្យបានត្រូវគ្នា។ បើមានកំហុសឆ្គងឯកសារណាមួយ ត្រូវទាក់ទងសាកសួរជំនាញ ដើម្បីកែតម្រូវឱ្យបានត្រឹមត្រូវ ជៀសវាងពេលត្រូវការប្រើ ទើបឃើញខុស ហើយស្នើសុំកែតម្រូវ ដែលអាចយឺតយ៉ាវ ឬមិនទាន់ពេលវេលា ឬប្រឈមនឹងបញ្ហាផ្សេងៗ។

👉សម្រាប់ព័ត៌មានបន្ថែម
សូមលោកអ្នក Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន។ សូមអរគុណ!

Credit : Facebook

 

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *