ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចូលជួបសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើលការបំពេញការងាររបស់មន្ត្រីនៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកំពង់ចាម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចូលជួបសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើលការបំពេញការងាររបស់មន្ត្រីនៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកំពង់ចាម
នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញទទួលបដិសណ្ឋារកិច្ចវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចូលជួបសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យអំពីវឌ្ឍនភាពនៃការបំពេញការងាររបស់មន្ត្រីនៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកំពង់ចាម មុននឹងចូលរួមពិធីសម្ពោធអគារ សមិទ្ធផលនានា និងពិធីសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
នៅក្នុងឱកាសនោះ ឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ  អង្គភាពច្រកចេញតែមួយខេត្តកំពង់ចាម ជាពិសេសរដ្ឋបាលខេត្តកំពង់ចាម ដែលដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា ជាអភិបាលខេត្ត ដែលបានរៀបចំ និងបណ្តុះបណ្តាលក្រុមការងារស្នូល ឲ្យក្លាយជាមន្ត្រីមានសម្ថភាពខ្ពស់ រហូតដឹកនាំអង្គភាពមួយនេះ ក្លាយជាអង្គភាពគំរូទូទាំងប្រទេស រហូតទទួលបានជ័យលាភីជាបន្តបន្ទាប់។
អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម គឺជាការិយាល័យរដ្ឋបាលមួយ ដែលមានគោលបំណងផ្តល់សេវាសាធារណៈផ្សេងៗដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម។ តាមរយៈការផ្តល់សេវានេះ អង្គភាពនេះមានគោលដៅសម្រួល និងបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ។ នេះគឺជាចំណុចសំខាន់ៗមួយចំនួនទាក់ទងនឹងអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម៖
 * គោលបំណង:
   * ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាសាធារណៈ។
   * បង្កើនប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់សេវា។
   * កាត់បន្ថយការិយាធិបតេយ្យ និងភាពស្មុគស្មាញក្នុងការផ្តល់សេវា។
 * សេវាកម្ម: អង្គភាពនេះផ្តល់សេវាសាធារណៈជាច្រើនប្រភេទ ដូចជាសេវាទាក់ទងនឹងអត្តសញ្ញាណប័ណ្ណ សេវាចុះបញ្ជីដីធ្លី សេវាអាជីវកម្ម និងសេវាផ្សេងៗទៀត។
 * ការផ្តល់សេវាកម្ម: ការិយាល័យនេះត្រូវបានបង្កើតឡើងដើម្បីបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យមានគ្រប់ ក្រុងស្រុកទាំងអស់របស់ខេត្តកំពង់ចាម ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការផ្តល់ និងការទទួលសេវាសាធារណៈរបស់ប្រជាពលរដ្ឋយើង។
អង្គភាពនេះមានសារៈសំខាន់ក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងតម្លាភាពនៅក្នុងខេត្តកំពង់ចាម៕  
ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *