បានចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ គម្រោងកម្មវិធីផ្សេងៗ

ថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័កពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា បានអនុស្សារណៈនៃការយោគយល់គ្នា ជាមួយមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ គម្រោងកម្មវិធីផ្សេងៗផ្អែកលើគោលការណ៍អភិវឌ្ឍលើវិស័យអប់រំ ការផ្លាស់ប្តូរការសិក្សា និងវប្បធម៌ ស្រាវជ្រាវ និងសកម្មភាពផ្សេងទៀតដូចខាងក្រោម៖

១-សហការជួយផ្សព្វផ្សាយការប្រឡងផ្សេងៗរបស់ SIMCC SG ទៅកាន់បណ្ដាសាលារៀនសាធារណៈ

និងសាលាចំណេះដឹងទូទៅឯកជននានា នៅតាមបណ្តារាជធានី/ខេត្តនានា នៅក្នុងព្រះរាជាណាចក្រ

កម្ពុជា។

២.សហការជួយជំរុញ និងរៀបចំការប្រឡងក្នុងប្រទេសតាមរយៈកម្មវិធី (SASMO, AMO, SMC, SIAT,

DrCT, Bebras និងVANDA ។

 

៣. សហការជួយជំរុញ និងរៀបចំការប្រឡងនៅបរទេសតាមរយៈកម្មវិធី (SMGF, SIMOC, STEAM

AHEAD, MMT, BmMT) ។

៤. សហការជួយជម្រុញលើកទឹកចិត្តដល់សិស្សនៅកម្រិតធ្យមសិក្សា ឱ្យខិតខំរៀនមុខវិជ្ជាគណិតវិទ្យាឱ្យ

បានពូកែ និងកើនភាគរយសិស្សពូកែគណិតជារៀងរាល់ឆ្នាំ នៅទូទាំងប្រទេសកម្ពុជា។

Credit : Facebook


 

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *