ថ្ងៃសៅរ៍ទី៥ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ និង សមាជិកពួកជំនុំគ្រីស្ទបរិស័ទ បាន៤១២នាក់ ស្រ្តី២៦៥នាក់ ដោយផ្តល់សេវាដោយឥតគិតថ្លៃ នៅព្រះវិហារគ្រីស្ទានហោរែប ភូមិអកយំ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ

ថ្ងៃសៅរ៍ទី៥ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ និង សមាជិកពួកជំនុំគ្រីស្ទបរិស័ទ បាន៤១២នាក់ ស្រ្តី២៦៥នាក់ ដោយផ្តល់សេវាដោយឥតគិតថ្លៃ នៅព្រះវិហារគ្រីស្ទានហោរែប ភូមិអកយំ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ក្រោមធិបតីភាព ឯកឧត្តម ឈិត សុគន្ធី រដ្ឋលេខាធិការ ក្រសួង ធម្មការ និង សាសនា រួមជាមួយលោកជំទាវ ចាន់ ភិរុណ។

ឯកឧត្តមវេជ្ជបណ្ឌិត ឌឿន វុទ្ធា តំណាង ឯកឧត្តម លេង ផាលី សមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី  បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនូន៣៦រូប ស្រី២២រូប។
ទន្ទឹមនឹងនេះក៏មានការចូលរួមពី លោកជំទាវ ចាន់ ទិន្នារី សមាជិកអចិន្ត្រយ៍ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និង សមាជិក សមាជិកា ដែលបានចុះអប់រំសុខភាព ដោយ វេជ្ជបណ្ឌិត កែប ច័ន្ទសមា វេជ្ជបណ្ឌិត ជឹម គឹមហាន លោកគ្រូពេទ្យ ឃឹម សំរិត គ្រូពេទ្យ ម៉ម ស្មីត អ្នកគ្រូពេទ្យ យ៉ាវ សូនី លោក ហួន ប៊ុនរដ្ឋ ព្រមទាំងពិនិត្យព្យាបាលជំងឺ ចែកឱសថ  ជូនប្រជាពលរដ្ឋ និង ពួកជំនុំគ្រីស្ទបរិស័ទ ផ្តល់សេវាដោយឥតគិតថ្លៃ ឥតគិតថវិកាបេសកកម្មបានចំនួន៤១២នាក់ ស្រ្តីចំនួន ២៦៥នាក់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន ដោយមានការសហការជាមួយ:

លោកគ្រូ អ៊ួង យូហាន ប្រធានក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិ័ស័ទកម្ពុជា និង លោកគ្រូ ហម គីមលី

លោកស្រី ហូ ចាន់ធឿន អភិបាលរងស្រុកសាមគ្គីមុនីជ័យ តំណាង លោក មួង ធី អភិបាលស្រុក។

បងប្អូនប្រជាពលរដ្ឋ សប្បាយ រីករាយ មកទទួលសេវាមានចំនួនដ៍ច្រើនលើសផែនការ។

          

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *