ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពក្នុងពិធីបេីកវេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​ ឆ្នាំ២០២៥

នៅព្រឹកថ្ងៃទី៧​ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបេីកវេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​ ឆ្នាំ២០២៥ និងកិច្ចសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម​ នៅសណ្ឋាគារសាងគ្រីឡាភ្នំពេញ។
ថ្លែងទៅកាន់អង្គពិធី​ ឯកឧត្តមរដ្ឋមន្រ្តី​ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នរដ្ឋ​ វិស័យឯកជន​ ដៃគូអភិវឌ្ឍន៍នានា​ ភ្ញៀវជាតិ​និងអន្តរជាតិ​ ដែលបានចូលរួមពិធីនាពេលនេះ​ សំដៅពិនិត្យស្វែងយល់ស៊ីជម្រៅ​​ស្គាល់ពីចំនុចខ្លាំង​ និងចំនុចខ្សោយ​នៃវិស័យកសិកម្មកម្ពុជា​ និងដាក់ផែនការរួម​ ផ្សាភ្ជាប់ផ្នែកកសិ-ឧស្សាហកម្ម​និងពាណិជ្ជកម្ម​ ក្នុងគោលដៅអភិវឌ្ឍផ្នែកសេដ្ឋកិច្ច​ បង្កេីនការវិនិយោគ ទាក់ទាញវិនិយោគិន​ទាំងនៅថ្នាក់តំបន់​ និងសកលលោក​។
ក្នុងឱកាសដ៏វិសេសវិសាលនេះ​ ឯកឧត្តមរដ្ឋមន្រ្តី​ បានលេីកឡេីងអំពីគោលនយោបាយវិស័យកសិកម្មក្នុងការធានាបាននូវសន្តិសុខស្បៀង​ ការទទួលបានប្រាក់ចំនេញសម្រាប់កសិករ​ ការលេីកកម្ពស់ជីវភាព និងមាននិរន្តរភាពសម្រាប់ធនធានកម្ពុជា​ ស្របតាមទស្សនទាន​«មានហូប​ មានបាន​ មានប្រេី​ និងមានរហូត​»។ ឯកឧត្តមរដ្ឋមន្រ្តី​ មានការរំពឹងខ្ពស់ពីការចូលរួមជា​ប្រព័ន្ធជីវភាពតួអង្គតែមួយ នឹងរួមចំណែកជំរុញសេដ្ឋកិច្ចកសិកម្មឱ្យរីកចំរេីន​ អភិវឌ្ឍន៍គ្រប់អនុវិស័យ។
ជាថ្មីម្តងទៀត​ ឯកឧត្តមរដ្ឋមន្រ្តី​ បានថ្លែងអំណរគុណដល់អង្គការ (FAO) ដែលបានសហការជាដៃគូយ៉ាងស្អិតរមួត​ និងដៃគូអភិវឌ្ឍន៍នានា​ អង្គការពាក់ព័ន្ធទាំងអស់​ និងរាជរដ្ឋាភិបាលប្រទេសជាមិត្ត​ ដែលបានរៀបចំពិធីនេះឡេីងឱ្យចេញជារូបរាង​ និងត្រៀមកម្មវិធីធំនៅពេលខាងមុខ​ សំដៅបង្កេីនការវិនិយោគ​ អភិវឌ្ឍន៍ធុរកិច្ចកសិកម្ម​៕
       
ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *