ឯកឧត្តម អ៊ុន ចាន់ដា បង្កេីតព្រឹត្តិការណ៍​ពិសេសមួយទៀត គឺដាក់បង្ហាញលៀសហាលកំពង់ចាម​ ប្រវែង​ ១.០០០ម៉ែត្រ​ លៀសចំនួន​ ៣តោន ពិសារដោយសេរី ក្នុងថ្ងៃសង្ក្រាន្តឆ្នាំថ្មី ២០២៥

ឯកឧត្តម អ៊ុន ចាន់ដា បង្កេីតព្រឹត្តិការណ៍​ពិសេសមួយទៀត គឺដាក់បង្ហាញលៀសហាលកំពង់ចាម​ ប្រវែង​ ១.០០០ម៉ែត្រ​ លៀសចំនួន​ ៣តោន ពិសារដោយសេរី ក្នុងថ្ងៃសង្ក្រាន្តឆ្នាំថ្មី ២០២៥

នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីពន្លឿន ការរៀបំកម្មវិធីផ្សេងៗ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៥ ស្ថិតនៅសាលប្រជុំសាលាខេត្ត។

ក្នុងឱកាសនោះផងដែរ ក្រៅពីការរៀបចំផែនការស្នូលសំខាន់ៗ ឯកឧត្តម អភិបាលខេត្ត ក៏បានសម្រេចបង្កេីតព្រឹត្តិការណ៍​ពិសេសមួយទៀត គឺដាក់បង្ហាញលៀសហាលកំពង់ចាម​ ប្រវែង​ ១.០០០ម៉ែត្រ​ លៀសចំនួន​ ៣តោន នៅខាងមុខ​សាលាខេត្ត​ រហូតដល់វេទិកាអុំទូកមាត់ទន្លេ​ កក្រុងកំពង់ចាម ដោយសូមអញ្ជេីញបងប្អូន​ ពូមីងបរិភោគដោយសេរី នៅថ្ងៃទី​១៥​ ខែ​មេសា​ ដែលជាថ្ងៃទី២​ នៃសង្ក្រាន្តកំពង់ចាម​ ចាប់ផ្តេីមពីម៉ោង​១៤:៣០នាទីរសៀល​ តទៅ។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក៏បានបញ្ជាក់ពីអត្ថន័យ នៃលេខ ១,០០០ (លៀសហាល​ ១.០០០ម៉ែត្រ)​ នេះដូចខាងក្រោម៖

អត្ថន័យ នៅក្នុងអក្សរសាស្រ្ត៖
​ ១.​ លេខ ១,០០០ ជាភាសាបាលី និងសំស្រ្កឹត មានន័យថា ‘’សហស្ស’’។
​ ២.​ សហស្សគុណ = មានគុណភាពច្រើន។
ឧទាហរណ៍​: ថ្នាំសហស្សគុណ​= ថ្នាំតែមួយមុខ តែអាចព្យាបាលរោគ បានច្រើនមុខ។
៣.​ សហស្សនេត្រ (ព្រះឥន្រ្ទ) មានព្រះនេត្រ អាចមើលឃើញទីកំបាំងយ៉ាងច្រើនបានភ្លាមៗ។

អត្ថន័យ នៅក្នុងវប្បធម៌​ ប្រពៃណី​ និងជីវភាព​ប្រចាំថ្ងៃ ៖
១.​ គាថាពាន់​ (គាថាបាលីសុទ្ធ ចំនួន ១,០០០គាថា) មាននៅក្នុងរឿងព្រះវេស្សន្តរ៍ មានចំនួន ១៣កណ្ឌ។
២.​ លៀសហាល ជាអាហារ មួយប្រភេទ​ ដែលគេយកលៀសស្រស់ មកផ្សំជាមួយគ្រឿងផ្សំ ហើយយកទៅហាលពន្លឺថ្ងៃ ដើម្បីឲ្យឆ្អិន អាចបរិភោគបាន (សហស្សរង្សី ពន្លឺព្រះអាទិត្យ ឬពន្លឺថ្ងៃ) ពាក្យថា សហស្សរង្សី ក៏ជាប់ជាមួយនឹងលេខ ១,០០០ ដែរ។

​ អត្ថន័យ​ នៅក្នុងការដឹកនាំ ​៖
​ ១.​ មានការចូលរួមយ៉ាងច្រេីនលេីសលប់។
​ ២.​ សាមគ្គីភាព​ និងឯកភាពគ្នា។ ការដាក់បង្ហាញលៀសហាល​ ទំរង់ជាចំណងខ្សែជាប់គ្នា​ ចេញពីចុងខ្សែ២​ ចងភ្ជាប់ជាចំណងតែមួយ​។ ដែលខ្សែទី១​ ជាចំណងឯកភាព​ និងខ្សែទី២​ ជាចំណងសាមគ្គីភាព​ នាំមកនូវភាពសម្បូរសប្បាយ​ រីកចម្រេីន​ រុងរឿងរាប់​ពាន់ឆ្នាំ៕

      

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *