រថយន្តដែលជាជំនួយរបស់រដ្ឋបាលខេត្តជុងសាំងណាំដូ នៃសាធារណរដ្ឋកូរ៉េ បានដឹកជញ្ជូននិងយកមកដល់ខេត្តក្រចេះយើងហើយ។
ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេលមួយអាទិត្យនៅសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាការងារនិងចូលរួមពិធីប្រគល់-ទទួលរថយន្ត រដ្ឋបាលខេត្តជុងសាំងណាំដូ បានផ្តល់ជំនួយជារថយន្តចំនួន ១២ គ្រឿង (រថយន្តពន្លត់អគ្គីភ័យ ០៦គ្រឿង រថយន្តសង្គ្រោះបន្ទាន់ ០៦គ្រឿង) ដល់រដ្ឋបាលខេត្តក្រចេះ ដើម្បីទុកបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋយើង។
ប្រភពពីហ្វេសប៊ុកឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ