ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៥ ក្រសួងកិច្ចការនារី អគ្គស្នងការនគរបាលជាតិ និងសមាគមន៍ខ្មែរឥស្លាមបានសហការគ្នា បានអញ្ជើញ ម្ចាស់គណនីហ្វេសប៊ុកផេកឈ្មោះ Zea pov មកសាកសួរទៅតាមនីតិវិធីច្បាប់ នៅអគ្គស្នងការនគរបាលជាតិ។ សូមជំរាបថា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ មានផេកហ្វេសប៊ុកឈ្មោះ Zea Pov បានបង្ហោះនូវវីដេអូដោយប្រើប្រាស់ពាក្យសម្តីអសីលធម៌ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃនៃសីលធម៌សង្គម តម្លៃស្ត្រី និងប្រពៃណីវប្បធម៌ខ្មែរដ៏ល្អផូរផង់ ហើយក៏ជាគម្រូមិនល្អសម្រាប់យុវជនខ្មែរគ្រប់រូបផងដែរ ជាហេតុធ្វើឱ្យមានការមិនពេញចិត្តពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងអ៊ិស្លាម រហូតនាំឱ្យមានការរីករាលដាលទៅជាជម្លោះរវាងពុទ្ធសាសនិកនិងឥស្លាមសាសនិកថែមទៀតផង។
ក្រោយពីបានធ្វើការណែនាំ សាមុីខ្លួនដែលមានឈ្មោះ Zea Pov បានទទួលស្គាល់កំហុស និងសន្យាថានឹងមិនប្រើប្រាស់ពាក្សសំដីដែលមិនសមរម្យទៅថ្ងៃមុខទៀតទេ។ គណៈកម្មាធិការក៏សូមអរគុណចំពោះប្រជាពលរដ្ឋគ្រប់រូប រួមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ការពារនិងលើកតម្កើងនូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្រ្តី។