ខេត្តកែប៖ ចូលឆ្នាំថ្ងៃទី២ ខេត្តកែប ទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តជាង៥ម៉ឺននាក់

ខេត្ត​កែប៖ ឆ្នាំនេះរដ្ឋបាលខេត្តកែប បានរៀបចំទីតាំងសង្រ្កាន្តរហូតដល់៣ទីតាំង ដើម្បីបង្កលក្ខណសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងឱកាសថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយក្នុងនោះសម្រាប់ពិធីបុណ្យចូលឆ្នាំថ្ងៃទី២ នេះ​ ភ្ញៀវទេសចរជាតិ នុងបរទេស ប្រមាណជាង៥មុឺននាក់ បានអញ្ចេីញមកសម្រាកលំហែកម្សាន្តនៅតាមបណ្តារមណីយដ្ឋាន​ និងតំបន់ត្រជាក់របស់ខេត្តកែប​ ទាំង៣ទីតាំង។
ជាមួយគ្នានេះ​ បេីតាមរបាយការណ៍របស់លោក ប៉ុក ទាំង ប្រធានស្តីទី​ នៃមន្ទីរទេសចរណ៍ខេត្តកែប បានអោយដឹងថា សម្រាប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ពោលគឺថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ មានភ្ញៀវទេសចរជាតិ និងបរទេស មកលេងកម្សាន្តសរុបចំនួន ៥៧,៦៨៩នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ​មានចំនួន​៥៧,៣៥១នាក់​ និងភ្ញៀវទេសចរបរទេសមានចំនួន​ ៣៣៨នាក់។ ដោយឡែកសម្រាប់សភាពការណ៍ពាក់ព័ន្ធទេសចរណ៍ មន្ទីរមិនទទួលបានពាក្យបណ្ដឹងនោះទេ ក្នុងនោះបាតុភាពផ្សេងៗដែលបង្កឡើងអោយប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ក៏គ្មានដែរ។
​សូមបញ្ជាក់ផងដែរថា សម្រាប់តំបន់ត្រជាក់ដែលខេត្តកែប បានរៀបចំដាក់អោយប្រជាពលរដ្ឋ កម្សាន្តសប្បាយ ជាមួយការប្រគុំតន្រ្តីផងនោះ មានទីតាំងឆ្នេរលេងទឹកស្រីស (ឆ្នេរកែប) ឆ្នេរអង្កោល និងវត្តភ្នំសរសៀរ៕

    

 

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *