ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ ត្រូវបានក្រុមការងារកំពុងសម្រុកអ៊ុតកៅស៊ូ (AC) និងត្រៀមបញ្ចប់នាពេលឆាប់ៗខាងមុខ

ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ ត្រូវបានក្រុមការងារកំពុងសម្រុកអ៊ុតកៅស៊ូ (AC) និងត្រៀមបញ្ចប់នាពេលឆាប់ៗខាងមុខ។

គួរបញ្ជាក់ថា ស្ពាននេះមានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រេចការសាងសង់ស្ទើរ ១០០%ហើយ ។

ក្រៅពីការងារអ៊ុតកៅស៊ូ នៅមានការងារបន្ទាប់បន្សំមួយចំនួនដូចជា ការងារបង្កាន់ដៃ, របារសុវត្ថិភាព,គំនូសចរាចរណ៍, ផ្លាកសញ្ញាចរាចរណ៍,ចំណាំងផ្លាត និងភ្លើងបំភ្លឺជាដើម។
តាមគម្រោង យើងនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរជាប្រក្រតី ក្រោយការបញ្ចប់ការសាងសង់ស្ថាពរ នាអំឡុងខែមិថុនា ឆ្នាំ២០២៥ខាងមុខ។

   

ប្រភព៖ លោក ផន រឹម

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *