សាលាឯកជនមួយឈ្មោះ Singapore (Cambodia) International Academy (SCIA) បានប្រកាសអោយមានការប្រកួតប្រឡងគណិតវិទ្យាអូឡាំព្យាដ SASMO 2024
===============
Singapore (Cambodia) International Academy (SCIA)៖ សូមគោរព ឯកឧត្តម លោកជំទាវ លោកនាយក-នាយិកា លោកគ្រូ-អ្នកគ្រូដែលកំពុងបម្រើការនៅតាមបណ្តាសាលារដ្ឋនិងឯកជនទាំងអស់ឱ្យបានជ្រាបថា (SCIA) សូមជម្រាបជូនព័ត៌មានស្តីពីការបើកទទួលពាក្យចុះឈ្មោះការប្រឡងគណិតវិទ្យាអូឡាំព្យាដ SASMO 2024 នាពេលខាងមុខ
• កាលបរិច្ឆេទបិទការចុះឈ្មោះ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤
• កាលបរិច្ឆេទប្រឡង ថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤
• តម្លៃប្រកួត $២៥/ម្នាក់
***បេក្ខជនតម្រូវអោយចុះឈ្មោះចូលរួមការប្រឡងតាមឆ្នាំសិក្សា ២០២៣-២០២៤ (កម្រិតថ្នាក់បច្ចុប្បន្ន)
១. ការប្រឡងផ្ទាល់:
I. សម្រាប់ឯកឧត្តម លោកជំទាវ លោកនាយក-នាយិកា លោកគ្រូ-អ្នកគ្រូដែលមានបំណងចង់រៀបចំការប្រឡងSASMOនេះនៅសាលារបស់លោកអ្នកផ្ទាល់សម្រាប់សិស្សានុសិស្សរបស់លោក សូមទាក់ទងមកកាន់ខ្ញុំបាទ ខ្ញុំនឹងរៀបចំក្រុមការងារដើម្បីចុះទៅប្រឡងសិស្សានុសិស្សរបស់លោកអ្នក។ ចំពោះការប្រឡងទៅតាមបណ្តាសាលា យើងខ្ញុំស្នើសុំឱ្យមានបេក្ខជនចូលរួមយ៉ាងតិចចំនួន១០នាក់។
II. ប្រសិនបើមិនបានគ្រប់ចំនួនបេក្ខជន១០នាក់ សូមបញ្ជូនពួកគាត់មកចូលរួមការប្រឡងជាមួយបេក្ខជនដទៃទៀតនៅឯសាលាSingapore (Cambodia) International Academy (SCIA) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីចូលរួមការប្រឡង។
២. អត្ថប្រយោជន៍ក្រោយចូលរួមការប្រកួត៖
– បន្ទាប់ពីបញ្ចប់ការប្រកួត បេក្ខជនជ័យលាភីនឹងទទួលបាន មេដាយមាស មេដាយប្រាក់ ឬមេដាយសំរឹទ្ធិ ព្រមទាំងវិញ្ញាបនបត្រ
– បេក្ខជនជ័យលាភីនឹងមានឱកាសចូលរួមប្រកួតគណិតវិទ្យាអូឡាំព្យាដ អន្តរជាតិ សិង្ហបុរី (Singapore International Math Olympiad Challenge ហៅកាត់ថា SIMOC) នៅឯប្រទេសសិង្ហបុរី ពីថ្ងៃទី២០-២៤ ខែកក្កដា ឆ្នាំ២០២៤ និងការប្រឡងIJMO នៅប្រទេសតួគី។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទដូចខាងក្រោម៖
092 889 859 / 097 8576 678
សូមអរគុណ៕
Credit : Facebook