ព័ត៌មានទស្សនវិជ្ជា និងចំណេះដឹង
———————-
“ដើម្បីមានស្ថិរភាពសង្គម ត្រូវមានអ្នកដឹកនាំដែលគេអាចជឿជាក់បាន អ្នកដឹកនាំដែលគេអាចជឿជាក់បានគឺជាមនុស្សមានលក្ខណៈត្រូវបានអភិវឌ្ឍឆ្លងតាមការអប់រំ ដែលទទួលបានពីអ្នកដទៃ និង ឆ្លងតាមវិន័យផ្ទាល់ខ្លួន” ។
ដើម្បីឱ្យសង្គមមានការរីកចម្រើន គេត្រូវគិតពី “សន្តិសុខមនុស្ស” ។ ដើម្បីឱ្យមានសន្តិសុខមនុស្ស គេត្រូវគិតដល់សមាសធាតុ៣គឺ៖
ក. នយោបាយ
-ប្រជាធិបតេយ្យភាវូបនីយកម្ម (Democratisation)
-ភាពស្រុះស្រួល នៃប្រជាជាតិនានា (Concert of Nations)
ខ.សេដ្ឋកិច្ច
-សេរីភាវូបនីយកម្មទីផ្សារ (Market liberalization)
– ដៃគូក្នុងការអភិវឌ្ឍប្រកបដោយថាមពល (Partners in dynamic development)
គ.ពលរដ្ឋ
-សុវត្ថិភាពសង្គម (Social safety)
-សហគមន៍ នៃបញ្ហាសង្គមដែលមានការថែទាំគាំពារ (Community of caring solicits)
កត្តាទាំងនេះជាគន្លឹះយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីឈានទៅរកគោលដៅមួយដែលបណ្តាប្រទេសនានាលើពិភពលោកចង់បាន ។
ដោយ លោក សរ រិទ្ធី បេក្ខជនបណ្ឌិតទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអគ្គលេខធិការសមាគមអប់រំ និងតម្រង់ទិសសិស្សមសមធ្យមសិក្សាកម្ពុជា ។
Credit : Facebook