កិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធទៅលើការបង្ការទប់ស្តាត់ និងបង្ក្រាបល្បែងស៊ីសង
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធទៅលើការបង្ការទប់ស្តាត់ និងបង្ក្រាបល្បែងស៊ីសងផ្សងសំណាង។ ដោយដាក់បទបញ្ជាដូចខាងក្រោម៖ ១.បង្ក្រាបល្បែងផ្សងសំណាង ដែលគ្មានច្បាប់អនុញ្ញាត។ ២.ល្បែងផ្សងសំណាង ដែលហួសសពុលភាព អាជ្ញាប័ណ្ណ ត្រូវណែនាំឱ្យបង្ក្រាប។ ៣.ល្បែងផ្សងសំណាងមានអាជ្ញាប័ណ្ណស្របច្បាប់ ប៉ុន្តែធ្វើអាជីវកម្មខុសទីតាំងអាជ្ញាប័ណ្ណត្រូវធ្វើការបង្ក្រាប។ ៤. បង្កើតក្រុមការងារតាមដានត្រួតពិនិត្យស្រាវជ្រាវបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងក្លឹបកំសាន្តដែលលួចផ្តល់ទីតាំងឱ្យប្រើប្រាស់សារធាតុញៀនខុសច្បាប់៕ Credit : …
កិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធទៅលើការបង្ការទប់ស្តាត់ និងបង្ក្រាបល្បែងស៊ីសង Read More