Trump បញ្ឆេះសង្រ្គាមពាណិជ្ជកម្មជាមួយនឹងពន្ធសកល

អាមេរិក៖ លោកប្រធានាធិបតី Trump បានប្រកាសពីពន្ធគយ រួមទាំងការកំណត់ មូលដ្ឋាន ១០% លើការនាំចូលទាំងអស់ និងអត្រាខ្ពស់សម្រាប់ប្រទេសជាក់លាក់ ដូចជា ៣៤% សម្រាប់ប្រទេសចិន និង ២០% សហភាពអឺរ៉ុប និង ២៤% លើជប៉ុន។ ចំណាត់ការនេះមានគោលបំណងដោះស្រាយអតុល្យភាពពាណិជ្ជកម្ម ប៉ុន្តែបាន បង្កឱ្យមានការព្រួយបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មសកល និងផលប៉ះពាល់ សេដ្ឋកិច្ចដែលអាចកើតមាន។ ប្រភព៖ Bangkok Post

Trump បញ្ឆេះសង្រ្គាមពាណិជ្ជកម្មជាមួយនឹងពន្ធសកល Read More

ប្រទេសថៃអាចខាតបង់ទឹកប្រាក់ ៨ ប៊ីលានដុល្លារដោយសារពន្ធអាមេរិក

ប្រទេសថៃ៖ ថៃអាចទទួលរងការខាតបង់ពីការនាំចេញពី ៧ ទៅ ៨ ប៊ីលានដុល្លារ ដោយសារពន្ធរបស់អាមេរិក បើសិនរដ្ឋបាលអាមេរិ​កនឹងដំឡើង​ពន្ធរវាងប្រទេស ទាំងពីរ។ ថៃប្រមូលពន្ធប្រហែល ១១% ខ្ពស់ជាងអាមេរិកក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម ។ ដើម្បីជៀសវាងពន្ធរបស់អាមេរិក ប្រទេសថៃនឹងជំរុញការនាំចូលពោត សណ្តែកសៀង ប្រេងឆៅ និងអេតាន ដើម្បីបង្រួមអតិរេកពាណិជ្ជកម្ម​ជា​មួយសហរដ្ឋអាមេរិក។ ប្រភព៖ CNA

ប្រទេសថៃអាចខាតបង់ទឹកប្រាក់ ៨ ប៊ីលានដុល្លារដោយសារពន្ធអាមេរិក Read More

ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប របស់វៀតណាមមានអត្រាកំណើនរង្វង់ ០,៣% នៅក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤

វៀតណាម៖ ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរ និងកាបូបរបស់វៀតណាមកើនឡើង ០,៣% ដែលមានតម្លៃប្រមាណ ១៨,៥០២ លានដុលា្លរ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ បើធៀបរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៣។ ប្រភព៖មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ, ទាញយកនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥

ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប របស់វៀតណាមមានអត្រាកំណើនរង្វង់ ០,៣% នៅក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤ Read More

សកម្មភាពរោងចក្រនៅក្នុងតំបន់អាស៊ីធ្លាក់ចុះដោយសារពន្ធគយរបស់អាមេរិក

ប្រទេសចិន៖ សកម្មភាពរោងចក្រនៅអាស៊ីបានធ្លាក់ចុះក្នុងខែមីនា ដោយសារ សង្គ្រាមពន្ធគយររបស់សហរដ្ឋអាមេរិក និងការថយចុះ តម្រូវការសកល ដែលប៉ះ ពាល់ដល់ទំនុកចិត្តអាជីវកម្ម។ សកម្មភាពផលិតកម្មរបស់ប្រទេសចិនបានបង្ហាញពីកំណើន ខណៈប្រទេស ផ្សេងៗទៀតនៅក្នុងតំបន់អាស៊ី ដូចជា ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ ប្រឈមនឹងការធ្លាក់ចុះ។ យោងតាម PMI របស់ប្រទេសចិនបានកើនឡើងដល់ ៥១,២ ក្នុងខែមីនា ពី ៥០,៨ ក្នុងខែមុន ដែលជាអត្រាកំណើនលើសពីការរំពឹងទុក។ ប្រភព៖ Reuters

សកម្មភាពរោងចក្រនៅក្នុងតំបន់អាស៊ីធ្លាក់ចុះដោយសារពន្ធគយរបស់អាមេរិក Read More

ការនាំចេញរបស់កូរ៉េខាងត្បូងកើនឡើង ៣,១% បើធៀបនឹងឆ្នាំមុន

កូរ៉េខាងត្បូង៖ ការនាំចេញរបស់កូរ៉េខាងត្បូងបានកើនឡើង ៣,១% បើធៀបនឹង ឆ្នាំមុន គិតត្រឹមខែមីនា ដែលជាការកើនឡើងរយៈពេលពីរខែជាប់ៗគ្នា ជំរុញដោយ កំណើននៃតម្រូវការលើឧបករណ៍ semiconductors និងផលិតផលបច្ចេកវិទ្យា។ តម្លៃនៃការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន​កើន​ដល់ ៥៨,៣ ប៊ី​លាន​ដុល្លារ ខណៈការ នាំចូលបានកើនឡើង ២,៣% ឬ ៥៣,៣ ប៊ីលានដុល្លារ ដែលនាំឱ្យមានអតិរេក ពាណិជ្ជកម្ម ៤,៩៨ ប៊ីលានដុល្លារ។ គោលដៅនៃការនាំចេញសំខាន់ៗរួមមាន ​​ចិន ​​អាមេរិក អាស៊ី​អាគ្នេយ៍ ​សហភាព​អឺរ៉ុប មជ្ឈិមបូព៌ា …

ការនាំចេញរបស់កូរ៉េខាងត្បូងកើនឡើង ៣,១% បើធៀបនឹងឆ្នាំមុន Read More

ប្រទេសថៃបើកសេវាកម្មច្រកចេញ-ចូលតែមួយសម្រាប់ការវិនិយោគ និងទិដ្ឋាការ

ប្រទេសថៃ៖ ប្រទេសថៃបានបើកដំណើរការមជ្ឈមណ្ឌលសេវាកម្មវិនិយោគ និងជនបរទេសថៃ (TIESC) នៅទីក្រុងបាងកក ដើម្បីសម្រួលដំណើរការវិនិយោគ ទិដ្ឋាការ និងប័ណ្ណការងារសម្រាប់អ្នកវិនិយោគបរទេស និងជនបរទេស។ គោលបំណងនៃសេវាកម្មនេះគឺ បង្កើនទំនុកចិត្តវិនិយោគិន និងជំរុញ​កិច្ចសហប្រតិបត្តិការអន្តរជាតិតាមរយៈបច្ចេកវិទ្យាទំនើប និងការច្នៃប្រឌិត។ មជ្ឈមណ្ឌលនេះនឹងក្លាយជាស្ពានវប្បធម៌ និងសេដ្ឋកិច្ច ដែលជំរុញឱកាស និងកំណើនរវាងប្រទេសថៃ និងប្រទេសដទៃទៀត។ ប្រភព៖ Bangkok Post

ប្រទេសថៃបើកសេវាកម្មច្រកចេញ-ចូលតែមួយសម្រាប់ការវិនិយោគ និងទិដ្ឋាការ Read More

ប្រទេសកូរ៉េខាងជើងបានបង្ហាញរូបភាពគុណភាពខ្ពស់នៃយន្តហោះAWACSដំបូងរបស់ខ្លួន

ប្រទេសកូរ៉េខាងជើងបានបង្ហាញរូបភាពគុណភាពខ្ពស់នៃយន្តហោះAWACSដំបូងរបស់ខ្លួនដោយផ្អែកលើយន្តហោះ Ilyushin-76 Candidateនិងយន្តហោះដ្រូនឈ្លបយកការណ៍      

ប្រទេសកូរ៉េខាងជើងបានបង្ហាញរូបភាពគុណភាពខ្ពស់នៃយន្តហោះAWACSដំបូងរបស់ខ្លួន Read More

ដំឡូងមី, កៅស៊ូ និងគ្រាប់ស្វាយចន្ទី ជាចំណែកសំខាន់នៃការចូលរួមកំណើន នៃការនាំចេញផលិតផលកសិកម្ម

ដំឡូងមី, កៅស៊ូ និងគ្រាប់ស្វាយចន្ទី ជាចំណែកសំខាន់នៃការចូលរួមកំណើន នៃការនាំចេញផលិតផលកសិកម្ម ប្រទេសកម្ពុជា៖ នៅក្នុងឆ្នាំ២០២៤ ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ ទីផ្សារអន្តរជាតិ មានកំណើនក្នុងរង្វង់ ១៣,៥% បើធៀបនឹង ឆ្នាំ២០២៣។ ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤

ដំឡូងមី, កៅស៊ូ និងគ្រាប់ស្វាយចន្ទី ជាចំណែកសំខាន់នៃការចូលរួមកំណើន នៃការនាំចេញផលិតផលកសិកម្ម Read More

អតិផរណារបស់សិង្ហបុរីថយចុះដល់កម្រិតទាបក្នុងរយៈពេល ៤ឆ្នាំ

អតិផរណារបស់សិង្ហបុរីថយចុះដល់កម្រិតទាបក្នុងរយៈពេល ៤ឆ្នាំ សិង្ហបុរី៖ អត្រាអតិផរណារបស់ប្រទេសសិង្ហបុរី ថយចុះដល់កម្រិតទាប ក្នុងរយៈពេល ៤ឆ្នាំ ដោយសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់កើនឡើងត្រឹមតែ ០,៩% ធៀបនឹងឆ្នាំមុន​ត្រឹមខែកុម្ភៈ នៅឆ្នាំ២០២៥។ កម្រិតអតិផរណានេះគឺទាបជាងការព្យាកររបស់អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) ដែលបានព្យាករថាកំណើនអតិផរណាជាមធ្យមចន្លោះពី ១,៥% ទៅ ២,៥% សម្រាប់ឆ្នាំនេះ។ អតិផរណាស្នូលដោយមិនរាប់បញ្ចូលថ្លៃស្នាក់នៅ និងថ្លៃដឹកជញ្ជូនឯកជន ក៏បានថយចុះដល់ ០,៦% ផងដែរ។ ប្រភព៖ CNBC

អតិផរណារបស់សិង្ហបុរីថយចុះដល់កម្រិតទាបក្នុងរយៈពេល ៤ឆ្នាំ Read More

គោលនយោបាយ Trump ‘នឹងធ្វើឱ្យ’ សេដ្ឋកិច្ចដើរថយក្រោយ និងធ្លាក់ចូលក្នុង ‘វិបិត្តសេដ្ឋកិច្ច’ ដែលមិនធ្លាប់មានពីមុន

គោលនយោបាយ Trump ‘នឹងធ្វើឱ្យ’ សេដ្ឋកិច្ចដើរថយក្រោយ និងធ្លាក់ចូលក្នុង ‘វិបិត្តសេដ្ឋកិច្ច’ ដែលមិនធ្លាប់មានពីមុន អាមេរិក៖ មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចដ៏ល្បីនៅសហរដ្ឋអាមេរិក UCLA Anderson Forecast បានចេញរបាយការណ៍ “ការឃ្លាំមើលវិបត្តិសេដ្ឋកិច្ច” ដែលមិនធ្លាប់មានដោយព្រមានថាគោលនយោបាយ Trump រួមមាន ពន្ធគយ ការរឹតបន្តឹងអន្តោប្រវេសន៍ និងការកាត់បន្ថយកម្លាំងពលកម្មរបស់សហព័ន្ធ នឹងបង្កឱ្យមានវិបិត្តសេដ្ឋកិច្ចធ្ងន់ធ្ងរ។ វិបត្តិសេដ្ឋកិច្ចនេះនឹងនាំឱ្យមាន កង្វះកម្លាំងពលកម្ម, ដំឡើងថ្លៃ និងកាត់បន្ថយការងារគ្រប់វិស័យ។ ចំពោះផលប៉ះពាល់ភ្លាមៗគឺភាពទន់ខ្សោយនៃការចំណាយប្រចាំថ្ងៃក្នុងគ្រួសារ។ ប្រភព៖ CNBC

គោលនយោបាយ Trump ‘នឹងធ្វើឱ្យ’ សេដ្ឋកិច្ចដើរថយក្រោយ និងធ្លាក់ចូលក្នុង ‘វិបិត្តសេដ្ឋកិច្ច’ ដែលមិនធ្លាប់មានពីមុន Read More