នៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន អញ្ជេីញចុះពិនិត្យវឌ្ឍនភាព នៃការជួសជុលកែលម្អសួនច្បារមាត់ទន្លេ ស្ថិតនៅជាប់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម អោយកាន់តែមានសោភ័ណភាព និងសុវត្ថិភាពខ្ពស់ ក្នុងនោះរួមមាន: ការបំពាក់ប្រព័ន្ធអគ្គិសនី, ប្រព័ន្ធទឹក, ក្រាលការ៉ូឡាធ្វើអំពីថ្មម៉ាប, ដាំកូនឈើលម្អបន្ថែម និងក្រាលស្មៅនៅតាមសួនច្បារ ជាដើម ដែលគិតមកដល់ពេលនេះ សំណង់ខាងលើសម្រេចបានលទ្ធផល ប្រមាណជាង៩០ ភាគរយ៕