ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន អញ្ជេីញចុះពិនិត្យ​វឌ្ឍនភាព នៃការជួសជុលកែលម្អសួនច្បារមាត់ទន្លេ ស្ថិតនៅជាប់គល់ស្ពានគីហ្សូណា​ ក្រុងកំពង់ចាម

នៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែធ្នូ​ ឆ្នាំ​២០២៤ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន អញ្ជេីញចុះពិនិត្យ​វឌ្ឍនភាព នៃការជួសជុលកែលម្អសួនច្បារមាត់ទន្លេ ស្ថិតនៅជាប់គល់ស្ពានគីហ្សូណា​ ក្រុងកំពង់ចាម អោយកាន់តែមានសោភ័ណភាព និងសុវត្ថិភាពខ្ពស់ ក្នុងនោះរួមមាន: ការបំពាក់ប្រព័ន្ធអគ្គិសនី, ប្រព័ន្ធទឹក, ក្រាលការ៉ូឡាធ្វើអំពីថ្មម៉ាប, ដាំកូនឈើលម្អបន្ថែម និងក្រាលស្មៅនៅតាមសួនច្បារ ជាដើម ដែលគិតមកដល់ពេលនេះ សំណង់ខាងលើសម្រេចបានលទ្ធផល ប្រមាណជាង៩០ ភាគរយ៕

   

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *