សម្តេចធិបតី នាយករដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាលេីកដំបូង បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៧ ដំណេីរការ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលផង និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផង។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ក.អ.ក. ឬ CDC ត្រូវបានបង្កេីតឡេីងនៅថ្ងៃ៥ ខែសីហា ឆ្នាំ១៩៩៤ ដែលមានបេសកកម្មក្នុងការទាក់ទាញវិនិយោគមកកម្ពុជា។
ជាលទ្ធផលស្ថិតិគម្រោងវិនិយោគដែលបានអនុម័ត ដោយ ក.អ.ក.៖
១/ ចំនួន ២៦៨គម្រោង ឆ្នាំ២០២៣ កេីនដល់ចំនួន ៤១៤គម្រោងឆ្នាំ២០២៤ ស្មេីនឹងកេីនឡេីង ១៤៦គម្រោង = ៥៤%
២/ ទុនវិនិយោគ ៤,៩២៧លានដុល្លារ ឆ្នាំ២០២៣ កេីនដល់ចំនួន ៦,៩០០លានដុល្លារ ស្មេីនឹងកេីនឡេីង ១,៩៧៣លានដុល្លារ = ៤០%
រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី២០ ធ្នូ ២០២៤