សម្តេចធិបតី នាយករដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាលេីកដំបូង​ បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៧​ ដំណេីរការ​ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលផង​ និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផង

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាលេីកដំបូង​ បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៧​ ដំណេីរការ​ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលផង​ និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផង។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ហៅកាត់ថា​ ក.អ.ក.​ ឬ​ CDC ត្រូវបានបង្កេីតឡេីងនៅថ្ងៃ៥​ ខែសីហា​ ឆ្នាំ១៩៩៤​ ដែលមានបេសកកម្មក្នុងការទាក់ទាញវិនិយោគមកកម្ពុជា។

ជាលទ្ធផលស្ថិតិគម្រោងវិនិយោគដែលបានអនុម័ត​ ដោយ​ ក.អ.ក.​៖
១/​ ចំនួន​ ២៦៨គម្រោង​ ឆ្នាំ២០២៣​ កេីនដល់ចំនួន​ ៤១៤គម្រោងឆ្នាំ២០២៤​ ស្មេីនឹងកេីនឡេីង​ ១៤៦គម្រោង​ = ៥៤%
២/​ ទុនវិនិយោគ​ ៤,៩២៧លានដុល្លារ​ ឆ្នាំ២០២៣​ កេីនដល់ចំនួន​ ៦,៩០០លានដុល្លារ​ ស្មេីនឹងកេីនឡេីង​ ១,៩៧៣លានដុល្លារ​ =​ ៤០%

 

រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី២០ ធ្នូ ២០២៤

 

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *