គណៈប្រតិភូរបស់សមាគមសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា ដឹកនាំដោយលោក សរ រិទ្ធី អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម តុង វណ្ណៈ ប្រធានសមាគម បានអញ្ជើញជួបពិភាក្សការងារជាមួយ ឧកញ៉ា ប៉ិច ប៉ូឡែន ប្រធានក្រុមហ៊ុន westline education group និង លោកគង់ សំនៀង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធសេវាអប់រំនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការផ្សេងៗក្នុងវិស័យអប់រំនៅកម្ពុជា

(ភ្នំពេញ)៖ គណៈប្រតិភូរបស់សមាគមសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា
ដឹកនាំដោយលោក សរ រិទ្ធី អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម តុង វណ្ណៈ ប្រធានសមាគម បានអញ្ជើញជួបពិភាក្សការងារជាមួយ ឧកញ៉ា ប៉ិច ប៉ូឡែន ប្រធានក្រុមហ៊ុន westline education group និង លោកគង់ សំនៀង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធសេវាអប់រំនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការផ្សេងៗក្នុងវិស័យអប់រំនៅកម្ពុជា។

ជាលទ្ធផលគ្រប់ភាគីពាក់ព័ន្ធ បានបង្ហាញនូវការស្វាគមន៍ក្នុងការធ្វើកិច្ចសហប្រតិបត្តិទៅតាមផ្នែក និងវិស័យនីមួយៗនាពេលខាងមុខ។ ជាពិសេសប្រធានប្រឹក្សាភិបាលសហព័ន្ធសេវាអប់រំកម្ពុជា និង ប្រធានក្រុមហ៊ុនW.E.G បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់សកម្មភាព និងសមិទ្ធផលកន្លងមករបស់សមាគមអប់រំ និងទម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធានសមាគម  និងគណៈប្រតិបត្តិគ្រប់រូប ។

ក្នុងឱកាសសមាគម ស.អ.ម ក៏បានគោរពអញ្ជើញប្រធាននៃស្ថាប័នទាំងពីរទៅទស្សនកិច្ចនៅសមាគម ស.អ.ម នាពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងនោះ ឧកញ៉ា ប្រធានក្រុមហ៊ុន W.E.G ក៏បានស្នើឲ្យមានការពិនិត្យលទ្ធភាពផ្សេងៗ ដើម្បីចុះMoUជាមួយសមាគម ស.អ.ម ផងដែរ។


ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *