សាលារៀនជំនាន់ថ្មី ព្រះស៊ីសុវត្ថិ សហការជាមួយសាលា SFA បើក«ថ្នាក់អក្សរផ្ចង់ចិន»អបអរឆ្នាំនៃការផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិន

ភ្នំពេញ ៖   នារសៀលថ្ងៃសៅរ៍ ៤កើត ខែពិសាខ

ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១១

ខែឧសភា ឆ្នាំ២០២៤  នៅសាលារៀនជំនាន់ថ្មី

វិទ្យាល័យព្រះយុគន្ធ មានរៀបចំកម្មវិធីបើកថ្នាក់

អក្សរផ្ចង់ចិន    ដែលរួមគ្នារៀបចំដោយសាលា

បណ្តុះបណ្តាល   ស្ទេប ហ្វរវើដ អឹប្រដ ស្គូល

សហការជាមួយសាលារៀនជំនាន់ថ្មីវិទ្យាល័យ

ព្រះយុគន្ធរ  និងគាំទ្រដោយសមាគមអប់រំ និង

តម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជានិងសមាគម

អ្នកសរសេរអក្សរផ្ចង់ចិននៅកម្ពុជា ក្រោមអធិបតី

ភាពដ៏ខ្ពង់ខ្ពស់          ឯកឧត្តមបណ្ឌិតសភាចារ្យ

ហង់ ជួន ណារ៉ុន  ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី

ក្រសួងអប់រំ យុវជន និងកីឡា។

នៅក្នុងកម្មវិធីនោះមានការចូលរួមពីលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សសរុបប្រមាណ១៦០រូប។ កម្មវិធីនេះបង្កើតឡើងក្នុង

គោលបំណងដើម្បីអបអរសាទរដល់ “ឆ្នាំនៃការ

ផ្លាស់ប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤” ជាការ

ជំរុញការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា-ចិនរឹតចំណង

មិត្តភាពរវាងប្រជាជននៃទាំង២ប្រទេស និងការ

បណ្តុះការគោរព    និងការដឹងគុណចំពោះពហុ

វប្បធម៌ បណ្តុះសមត្ថភាព សិស្សានុសិស្សកម្ពុជា

ដែលកំពុងតែសិក្សាភាសាចិន ឲ្យកាន់តែយល់ដឹង

ស៊ីជម្រៅលើវប្បធម៌ ទស្សនវិជ្ជា និងអក្សរសាស្រ្ត

ចិនតាមរយៈថ្នាក់សិក្សាសរសេរអក្សរផ្ចង់ចិននេះ

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *