(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ នេះ មជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី (TBF) មជ្ឈមណ្ឌលរៀបចំការប្រឡងអូឡាំព្យាដអន្តរជាតិ សិង្ហបុរី (SIMCC SG) និងសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា (ស.អ.ម) បានសហការគ្នា រៀបចំព្រឹត្តិការណ៍ប្រកួតវិទ្យាសាស្ត្រអូឡាំព្យាដ (VNJSO) 2024 

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ នេះ មជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី (TBF) មជ្ឈមណ្ឌលរៀបចំការប្រឡងអូឡាំព្យាដអន្តរជាតិ សិង្ហបុរី (SIMCC SG) និងសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា (ស.អ.ម) បានសហការគ្នា រៀបចំព្រឹត្តិការណ៍ប្រកួតវិទ្យាសាស្ត្រអូឡាំព្យាដ (VNJSO) 2024  នៅទីតាំងសាលា Singapore (Cambodia) International Academy (SCIA) ដោយការចូលរួមពីតំណាងមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញផងដែរ។ យោងតាមរបាយការណ៍លោក យ៉ែម សុភ័ណ្ឌ ប្រធានមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី មានបេក្ខជនសរុប ៧,២៩៧ នាក់មកពី២៥ប្រទេស ក្នុងនោះកម្ពុជាមានចំនួនបេក្ខជនសរុប ១៨៨ នាក់មកពី ៤២ គ្រឹះស្ថានអប់រំសាធារណៈ និងឯកជនទូទាំងប្រទេស បានមកចូលរួមប្រកួតប្រជែង។

លោក ហ៊ាង ឡាឌី ប្រធានការិយាល័យ មធ្យមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងនូវក្តីសោមនស្សដែលបេក្ខជនកម្ពុជាហ៊ានចូលរួមនៅក្នុងកម្មវិធីប្រកួតប្រជែងនានាកម្រិតអូឡាំព្យាដអន្តរជាតិ ហើយលោកក៏បានគាំទ្រនូវការប្រកួតប្រជែងផ្សេងៗដែលរៀបចំឡើងដោយមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេកហ្វេកធើរី សហការជាមួយសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា។

ទន្ទឹមនឹងនោះផងដែរ ឯកឧត្តមបណ្ឌិត តុង វណ្ណៈ ប្រធានសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌលរៀបចំការប្រឡង អូឡាំព្យាដ សិង្ហបុរី និងមជ្ឈមណ្ឌលដឺ ប៊្រេននីអេក ហ្វេកធើរី  ក្នុងការសហការរៀបចំកម្មវិធីប្រកួតលើមុខវិទ្យាវិទ្យាសាស្ត្រនេះឡើង  ដែលជាការចូលរួមចំណែកគាំទ្រ     និងលើកកម្ពស់វិស័យអប់រំ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនោះ សមាគម ស.អ.ម និង សាលាSCIA ក៏បានរៀបចំពិធីចុះអនុស្សារណៈស្តីពីកិច្ចសហការប្រតិបត្តិលើកកម្ពស់វិស័យអប់រំផងដែរ។

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *