ព័ត៌មានអន្តរជាតិ ៖ តាមប្រភពព័ត៌មានប្រព័ន្ធផ្សព្វផ្សាយប្រទេសវៀតណាម បានអោយដឹងកាលពីថ្ងៃសៅរ៍ថា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នឹងទៅបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសចិន

ព័ត៌មានអន្តរជាតិ៖

ទីក្រុងហាណូយ៖ តាមប្រភពព័ត៌មានប្រព័ន្ធផ្សព្វផ្សាយប្រទេសវៀតណាម បានអោយដឹងកាលពីថ្ងៃសៅរ៍ថា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នឹងទៅបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែមិថុនា ហើយនឹងចូលរួមកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលហៅកាត់ថា(WEF) ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក។ រដ្ឋាភិបាលទីក្រុងហាណូយបានធ្វេីសេចក្ដីថ្លែងការមួយថា៖ កិច្ចប្រជុំវេទិការសេដ្ឋកិច្ចពិភពលោកនឹងប្រារព្ភធ្វេីឡេីងនៅទីក្រុងDalian ខេត្តLiaoning របស់ប្រទេសចិន។

មិនតែប៉ុណ្ណោះ ចិនគឺជាដៃគូរពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម។ ប្រទេសវៀតណាមពឹងផ្អែកយ៉ាងខ្លាំងទៅលេីប្រទេសជិតខាងពោលគឺប្រទេសចិនក្នុងការនាំចូលវត្ថុធាតុដេីម និងគ្រឿងបរិក្ខា សម្រាប់ការផលិតរបស់ខ្លួន។

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *