អបអរសាទរ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង អាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤🎉🇰🇭❤️
សរសៃក្រមាបានបង្កើតជាក្រឡា ត្បាញឡើងដោយប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ទាំងក្មេង ទាំងមនុស្សចាស់ មកពីគ្រប់កោសិកាសង្គម។ ប្រហែលជាង៦ឆ្នាំមុន កម្ពុជាបានបំបែកកំណត់ត្រាក្រមាដែលវែងជាងគេលើពិភពលោកប្រវែង១១៤៩.៨ម៉ែត្រ ក្រោមស្មារតី “ជឿថាខ្មែរធ្វើបាន”។
យើងទាំងអស់គ្នាពិតជាមានមោទនភាពយ៉ាងក្រៃលែងដែលក្រមាខ្មែរបានចូលជាតំណាងនៃសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ យើងសង្ឃឹមថាបងប្អូនប្រជាជនខ្មែរទាំងអស់រួមគ្នាបង្កើតស្នាដៃដែលទាក់ទងនឹងក្រមាជាបន្តបន្ទាប់ ដើម្បីជាការរួមចំណែកលើកស្ទួយ និងផ្សព្វផ្សាយ កេរដំណែលសម្បត្តិវប្បធម៌ខ្មែរលើឆាកអន្តរជាតិឲ្យកាន់តែល្បីរន្ទឺ។