កញ្ញា ឆវី បាសាក់ ដែលគ្រប់គ្នាស្គាល់ថាជាសិល្ប:ករផ្នែកល្ខោនបាសាក់ បានផុសអំពាវនាវដល់សប្បុរសជនជួយដល់ សិល្បៈល្ខោនបាសាក់ម្នាក់ដែលជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងដង្ហោយហៅរកជំនួយពីសប្បុរសជន
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នេះ កញ្ញា ឆវី បាសាក់ ដែលជាសិល្បៈករ ផ្នែកល្ខោនបាសាក់ដ៏លេចធ្លោមួយរូប បានផុសក្នុងគនេយ្យរបស់ខ្លួន អំពាវនាវដល់សប្បុរសជន ជួយដល់សិល្បករល្ខោនបាសាក់ម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់ ត្រូវការលុយវះកាត់ជាបន្ទាន់។ កញ្ញា ឆវី បាសាក់ បានលេីកឡេីងថា៖
(ខ្ញុំសូមអំពាវនាវស្វែងរកសម្បុរសជន ដើម្បីរៃអង្គាសថវិការជួយដល់បងស្រី ទី ណៃជា អាយុ33 រស់នៅភូមិបត់ទន្លា ឃុំកណ្ដោលជ្រុំ ខេត្ដត្បូងឃ្មុំ ដែលជាសិល្បករល្ខោនបាសាក់ ដែលបានគ្រោះថ្នាក់ចរាចរណ៍ (ឡានបុក) ពេលនេះគាត់កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។
ប៉ុន្មានថ្ងៃមកហើយអស់លុយជាង3000$ ពេលនេះពួកគាត់គ្មានលទ្ធភាពទេ តិចក្រីច្រើនក្ដីសុំជួយដល់គាត់ផង
បញ្ជាក់; គាត់ប៉ះពាល់ខ្លាំង ជាពិសេសបែកខ្លើមត្រូវការលុយវះកាត់បន្ទាន់😢😢😢🙏🙏🙏)
គួរបញ្ជាក់ផងដែរថា៖ អ្នកស្រីទី ណៃជា អាយុ33 រស់នៅភូមិបត់ទន្លា ឃុំកណ្ដោលជ្រុំ ខេត្ដត្បូងឃ្មុំ ដែលជាសិល្បករល្ខោនបាសាក់ ត្រូវបានជួបគ្រោះថ្នាក់ចរាចរណ៍ (ឡានបុក) ពេលនេះគាត់កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។
កាលពីថ្ងៃទី08 ខែធ្នូ ឆ្នាំ2024កន្លងទៅ ជនរងគ្រោះបានឌុបកូនប្រុសម្នាក់ ចេញពីផ្ទះទៅសម្ដែងល្ខោន នៅពេលជិតដល់កន្លែងសម្ដែង ក៏បានជួបគ្រោះថ្នាក់ឡានបុកម៉ូតូនៅម៉ោង 6;40នាទីល្ងាច បណ្ដាលឲ្យអ្នកស្រី ទី ណៃជា រងរបួសធ្ងន់ បែកថ្លើម ចំណែកកូនប្រុសរបួសស្រាល
គួរបញ្ជាក់ផងដែរថា អ្នកស្រី ទី ណៃជា ជាសិល្បករល្ខោនបាសាក់ជាង10ឆ្នាំហើយ ហើយមានកូនក្នុងបន្ទុក4នាក់ សព្វថ្ងៃគាត់និងស្វាមីពឹងលើការសម្ដែងល្ខោនបាសាក់ដើម្បីបានប្រាក់កម្រៃចិញ្ចឹមជីវិត។