កំពង់ផែទន្លេបិទ (ត្បូងឃ្មុំ-កំពង់ចាម) បាននឹងកំពុងចរាចរណ៍យ៉ាងសកម្មលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក ពីរាជធានីភ្នំពេញ មកកាន់តាមបណ្តាខេត្តនៅជាប់ដងទន្លេ (មេគង្គលើ-មេគង្គកណ្តាល) ដើម្បីកាត់បន្ថយការចំណាយច្រើនលើការដឹកជញ្ជូនតាមផ្លូវគោក និងការកាត់បន្ថយគ្រោះថ្នាក់់ចរាចរណ៍ផ្សេងៗ ដែលអាចបង្កឡើងដោយរថយន្តធន់ធ្ងន់។